រមណីយដ្ឋានអន្លង់ជ្រៃ រមណីដ្ឋានដែលមានប្រជាប្រិយនៅក្នុងខេត្តត្បូងឃ្មុំ
ព្រឹកថ្ងៃ 21.9.2017 នេះ, នៅរមណីយដ្ឋានអន្លង់ជ្រៃ រដ្ឋបាលខេត្តត្បូងឃ្មុំ នឹងរៀបចំពីធីប្រណាំងទូក ដើម្បីអបអរសាទរពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ និងពិធីជូនព្រលឹងដូនតាទៅស្រុក ស្ថិតនៅក្នុងទីតាំងផ្ទះ១០០ខ្នង ភូមិអភិវឌ្ឍន៍ ហេងសំរិន អន្លង់ជ្រៃ ស្ថិតក្នុងភូមិអន្លង់ជ្រៃ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។
ដែលពិធីនេះ នឹងប្រព្រឹត្តទៅក្រោមអធិបតីភាព ដ៍ខ្ពង់ខ្ពស់ សម្តេចអគ្គមហាពញាចក្រី ហេងសំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ។
ក្នុងនាមរដ្ឋបាលខេត្តត្បូងឃ្មុំ តំណាងអោយ គណៈអភិបាលខេត្ត កងកម្លាំងប្រដាប់អាវុធ មន្ទីរ មន្ត្រី រាជការជុំវិញខេត្ត សូមអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋក្នុងខេត្ត ទូទាំងប្រទេស ទាំងភ្ញៀវជាតិ និងអន្តរជាតិ អញ្ជើញមកចូលរួមអបអរ និងលេងកំសាន្តអោយបានច្រើនកុះករ ៕
Credit :មន្ទីរព័ត៌មាន ខេត្តត្បូងឃ្មុំ



No comments